ភ្នំពេញ៖.សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចូលរួម ចែកអំណោយមនុស្សធម៏ ជូនជនភៀសសឹក និងគ្រួសារវីរៈកង ទ័ពជួរមុខចំនួន ៥០៨គ្រួសារ នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សម្តេចកិត្តិសង្គហណ្ឌិត ម៉ែន សំអន ក៏បានពាំនាំសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះបងប្អូនទាំងអស់ ដោយសេចក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅគ្រប់ ទីកន្លែង និងសូមជូនពរឱ្យបងប្អូនទាំងអស់គ្នាជួបតែសេចក្ដីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ...