ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ

ខេត្តកំពង់ចាម៖ ត្រៀមរៀបចំពិធីបួងសួងសុំសុខសន្តិភាពជូន ព្រះរាជាណាចក្រកម្ពុជា នៅវត្តខេមវ័នបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលពិធីបួងសួងនេះនឹងប្រារព្ធ នៅថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ។ នេះបើតាមបញ្ជាក់របស់ លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំពិភាក្សា ការងាររៀបចំពិធីបួងសួងសុំសុខសន្តិភាព ជូនព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាប្រជុំសាលាខេត្តកំពង់ចាម។ លោកអភិបាលរងខេត្ត បានបន្តថា ពិធីបួងសួងសុំសុខសន្តិភាពជូនព្រះរាជាណាចក្រកម្ពុជា គឺជាផ្នែកមួយដើម្បីគាំទ្រដំណោះ ស្រាយដោយសន្តិវិធីក្នុងការបញ្ចប់ជម្លោះកម្ពុជា-ថៃ ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាតបង់ និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។ បើតាមលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បានបញ្ជាក់ថា ពិធីបួងសួងធ្វើឡើងក្នុងគោលបំណង ជួបជុំព្រះសង្ឃនិងពុទ្ធបរិស័ទ ដើម្បីបួងសួងសុំឱ្យសុខសន្តិភាពកើតមានដល់ព្រះរាជាណាចក្រកម្ពុជាវិញ។ ជំរុញស្មារតីប្រជាពលរដ្ឋ ក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី ...