ឆ្នាំ​២០២៥ គ្រោះមហន្តរាយធម្មជាតិចំនួន​១០ ​បានបំផ្លិច​​បំផ្លាញ ​គិតជាទឹកប្រាក់​១២០ពាន់លានដុល្លារ

គ្រោះមហន្តរាយធម្មជាតិ​បង្កឡើងដោយ​វិបត្តិអាកាសធាតុ នៅក្នុងឆ្នាំ​២០២៥កន្លងមកនេះ មាន​កម្រិតធ្ងន់ធ្ងរកាចសាហាវខ្លាំងណាស់។ គ្រោះមហន្តរាយ​ធម្មជាតិដ៏ធ្ងន់ធ្ងរ ចំនួន​យ៉ាងហោច១០ករណីនៅទូទាំងពិភពលោក​ បានបង្កការបំផ្លិចបំផ្លាញ គិត​ជាទឹកប្រាក់​ប្រមាណ​១២០ពាន់លានដុល្លារ​។ នេះបើផ្អែកតាម​របាយការណ៍ថ្មីមួយរបស់អង្គការ Christian Aid ចេញផ្សាយថ្ងៃទី​២៧ធ្នូម្សិលមិញ​។​ វាគឺជាទំហំប៉ាន់ស្មាន ដែល​បាន​អាចទាបជាងការពិតជាក់ស្តែងផង​។​