ភ្នំពេញ÷ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៧ខែធ្នូនេះថា កម្លាំងមានសមត្ថកិច្ចបង្រ្កាបបានហើយក្មេងទំនើង២ក្រុមវាយគ្នាលើផ្លូវសាធារណៈក្នុងភូមិ០១ ខណ្ឌបឹងកេងកងសរុបទាំងអស់៧នាក់ ។ មន្ត្រីនគរបាលខណ្ឌបឹងកេងកងបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញព្រហ្មទណ្ឌ, អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងសហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវតាមជំនាញបង្រ្កាបក្មេងទំនើង៧នាក់ករណីហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) ប្រព្រឹត្តនៅចំណុចផ្លូវព្រះមុនីវង្ស ភូមិ០១ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៥ នាវេលាម៉ោងប្រហែល ០៣:០០ ទៀបភ្លឺ ។ ក្រោយកើតហេតុ នៅថ្ងៃដដែលវេលាម៉ោងប្រហែល ១៤និង៣០នាទី កម្លាំងជំនាញស្រាវជ្រាវឃាត់ជនសង្ស័យ ៤ នាក់ ៖ ១-ឈ្មោះ លឹម លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។ ២-ឈ្មោះ ហួង ម៉េងគ័ង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (គ្មានសារធាតុញៀន) ។ ៣-ឈ្មោះ ឃុត សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ ...