ជិះម៉ូតូលឿនបុកគូទរថយន្តពីក្រោយដួលរងរបួស២នាក់

ភ្នំពេញ៖​ ស្ត្រីពីរនាក់បានជិះម៉ូតូឌុបគ្នាលឿនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តពីក្រោយបណ្តាលឲ្យដួលរងរបួសត្រូវបាន កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ​ កាលពីវេលាម៉ោង១០និង០២នាទី  ថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់គ្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះទី១ :មានឈ្មោះ អ៊ុល សុីហៀង  ភេទស្រី  អាយុ ៤៣ឆ្នាំ រងរបួសរលាត់ជង្គង់ស្ដាំ មានអាសយដ្ឋាននៅ ភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ជនរងគ្រោះទី២:មានឈ្មោះយីម សុខឃាង ភេទស្រី​ អាយុ៤០ឆ្នាំ  ភេទស្រី  រងរបួសបាក់ជើងខាងស្ដាំ និងរយះចិញ្ចើម មានអាសយដ្ថាននៅ ភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន  ខេត្តកំពង់ចាម។ តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រី២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនមិនប្រយ័ត្នខណៈមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលទៅបុកគូទរថយន្តមួយគ្រឿងដែលបេីកខាងមុខបណ្តាលឲ្យដួលម៉ូតូរងរបួសចំណែករថយន្តបានបន្តដំណេីរទៅមុខបាត់ទៅ។  ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ