ភ្ញៀវបរទេសឥណ្ឌាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នៅបរិវេណប្រាសាទអង្គរ បង្ហាញពីការគោរពស្រសាញ់វប្បធម៌ និងមរតកជាតិខ្មែរ

សៀមរាប ៖ ថ្មីៗនេះ ភ្ញៀវបរទេសឥណ្ឌាមានសន្ទុះកើនឡើងគួរអោយកត់សំគាល់ ខណៈពួកគេស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ នៅបរិវេណតំបន់ប្រាសាទអង្គរ ដែលជាបេតិកភណ្ឌពិភពលោករបស់កម្ពុជា។  ទិដ្ឋភាពនេះបានបង្ហាញពីការស្រលាញ់ពេញចិត្ត និងចាប់អារម្មណ៍លើវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរ ព្រមទាំងបង្ហាញពីភាពទាក់ទាញនៃអត្តសញ្ញាណវប្បធម៌ជាតិចំពោះភ្ញៀវអន្តរជាតិផងដែរ។ ទិដ្ឋភាពនេះមិនត្រឹមតែបង្កើតភាពស្រស់ស្អាតជាសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសារៈសំខាន់មួយស្តីពីការអភិរក្ស និងការផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកផងដែរ។ អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើន បានសរសើរដល់កាយវិការ ការបត់បែនទៅតាមទំរង់ប្រពៃណីទំនៀមទំលាប់ខ្មែរ ដោយចាត់ទុកថា នេះជារូបភាពដែលពោរពេញទៅដោយអត្ថន័យ ដែលបង្ហាញពីកិត្តិយស និងតម្លៃមរតកវប្បធម៌កម្ពុជា ក្នុងសម័យទំនើប៕