រដ្ឋបាលរាជធានីភ្នំពេញ៖ នាំអំណោយមនុស្សធម៌២រថយន្តមានភេសជ្ជៈ១៥៦០កេស និងទឹកសុទ្ធ៧០០កេស ប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ វីរៈកងនគរបាលជាតិ និងជនភៀសសឹក ទិសខេត្តព្រះវិហារ

ភ្នំពេញ ៖ អំណោយមនុស្សធម៌ចំនួន២រថយន្តមានភេសជ្ជៈចំនួន១៥៦០កេសនិងទឹកសុទ្ធចំនួន៧០០កេស ត្រូវបានរដ្ឋ បាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ វីរៈកងនគរបាលជាតិ និងជនភៀសសឹក ទិសខេត្តព្រះ វិហារ ។ ពិធីប្រគល់ទទួលអំណោយទាំងនោះ ត្រូវបានធ្វើឡើងក្រោមវត្ដមាន លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទទួលផែនភស្តុភា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ។     អំណោយទាំងនេះបានមកពីកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន បានសម្រុកចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានរៀបចំចាត់ចែងដឹកជញ្ជូនគ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ ទៅ កាន់គោលដៅខេត្តព្រះវិហារ ជាបន្តបន្ទាប់។    លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បាននាំមកនូវការសាកសួរសុខទុកពីសំណាក់ លោក ឃួង ស្រេង ...