កម្ពុជាសង្ឃឹម​មានសន្តិភាព​យូរ​អង្វែង​ក្រោមការ​គាំទ្ររបស់​ចិន​ចំពោះបទឈប់បាញ់

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅប្រទេសចិន​ លោក ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​វាយ​តម្លៃខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កម្ពុជា​ និង​ចិន​ ដែល​ជា​មិត្ត​ដែក​ថែប​នឹង​គ្នា។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះនៅ​ថ្ងៃទី​២៨​ធ្នូនេះ​។​ តាម​​ក្រសួង​ការ​បរទេស​កម្ពុជាលោក ប្រាក់​ សុខុន ចាត់ទុកថាការ​ជួយ​សម្រប​សម្រួល​របស់រដ្ឋា​ភិ​បាល​ទីក្រុង​ប៉េកាំង​ក្នុងជម្លោះ​ព្រំ​ដែន​ខ្មែរ-ថៃ ​ ​អាចនឹង​​ជួយ​​រក្សា​សន្តិ​ភាពឱ្យបានស្ថិតនៅ​​យូ​រ​អង្វែង។ សន្តិភាពដែលបានកើតឡើងតាមព្រំដែនខ្មែរ-ថៃ បន្ទាប់ពីការប្រកាសបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ។​