លោក គង់ ពុទ្ធិការ៖ ប្រាសាទព្រះវិហាររងការខូចខាតធ្ងន់ធ្ងរ ដោយសារទង្វើទ័ពថៃ

ក្នុង​សង្គ្រាម​រយៈ​ពេល​ ២០​ថ្ងៃ​ជាមួយ​កម្ពុជា​ យោធា​ថៃបាន​បើក​ការ​វាយ​ប្រហា​រមិន​រើស​មុខ​ចូល​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ ក្នុង​នោះ​ក៏​រួមមានការ​វាយ​កម្ទេច​ប្រាសាទព្រះ​វិហារ​ដែល​ជា​ប្រាសាទ​​បុរាណ​ខ្មែរ​ និង​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិផង​ដែរ​​។​ លោក​ គង់​ ពុទ្ធិការ​ អគ្គ​នា​យកនៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ប្រាប់​វិទ្យុ​បារាំងអន្តរ​ជាតិ​ RFI នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី២៨​ធ្នូ​នេះ​ថា​ បើ​ទោះ​បី​ជា​បទ​ឈប់​បាញ់​បាន​ចាប់អនុវត្ត​តាំងពី​ម៉ោង​១២​ ថ្ងៃ​ត្រង់​ម្សិល​មិញ​ក៏​ដោយ​ ក៏​មក​ទល់​ពេល​នេះ​មន្ត្រី​នៃ​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​មិន​អាច​ចុះ​ទៅពិនិត្យ​ទីតាំង​ផ្ទាល់​ ដើម្បី​កត់​ត្រា​​ទំហំ​នៃ​ការ​ខូច​ខាត​របស់​ប្រាសាទបុរាណខ្មែរនេះបាន​នៅ​ឡើយ។​  ក៏​ប៉ុន្តែ​ លោក​ គង់​ ពុទ្ធិការ បញ្ជាក់​ថា​ ក្រោយ​សង្គ្រាម​លើកទី២​នេះ ប្រាសាទ​ព្រះ​វិហារ​រង​នូវ​ការ​ខូច​ខាតធ្ងន់​ធ្ងរ​ជាង​សង្គ្រាមខ្មែរ-ថៃ​​រយៈ​ពេល​ ៥​ថ្ងៃ​កាល​ពី​ខែ​កក្ក​ដា​។​