ភ្នំពេញ ៖ ក្រោមការយកចិត្ដទុកដាក់ដោយមិនរំលង ប្រកបដោយបេះដូងកក់ក្ដៅរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្ដចាត់មន្ដ្រីក្រុមការងារជាបីក្រុម ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជូនដល់វីរយុទ្ធជនយើងដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៥ នៅរាជធានីភ្នំពេញ រួមមានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ ដឹកនាំដោយលោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា, មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង ដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ និងមន្ទីរពេទ្យព្រះកេតុមាលា ដឹកនាំដោយលោក សំ វណ្ណារ៉ា នាយករងខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្នុងឱកាសចុះសួរសុខទុកខាងលើនេះ មន្ដ្រីក្រុមការងារបាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។ លើសពីនោះសហការីក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់វីរយុទ្ធជន ...