ខេត្តកណ្តាល ÷ ពិតជាប្លែកទៀតហើយ មុននឹងដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដោយបុរសជាជនសង្ស័យ ៣នាក់ ក្នុងនោះម្នាក់ជាអ្នករត់ម៉ូតូកង់បី រីឯ២នាក់ជាមេការផ្ទះ សំណាក់ ករណីរំលោភសេពសន្ថវ:ទៅលើស្ត្រីរងគ្រោះជាភ្ញៀវ ជាថ្នូរនឹងការកាត់កង គ្មានប្រាក់បង់ថ្លៃឈ្នួល ដោយហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៥ នៅចំណុចក្នុងផ្ទះសំណាក់បន្ទប់លេខ B999 ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលហើយត្រូវស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សមត្ថកិច្ចតាមស្រាវជ្រាវរហូតឃាត់បានបុរសជាជនសង្ស័យ ទាំង៣នាក់ ។ ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះអាយុ ១៦ ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅភូមិព្រៃព្រីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងសាឡន។ ចំនែកបុរសជាជនសង្ស័យមានចំនួន៣នាក់÷១-ឈ្មោះ ប៊ឹន យ៉ា អាយុ២២ឆ្នាំ,២- ឈ្មោះ ខុំ ខេង អាយុ២០ឆ្នាំ ជនសង្ស័យទាំងពីរ វិជ្ជមាននូវសារធាតុញៀន (+) និងស្នាក់នៅជាមួយគ្នា ក្នុងភូមិ សង្កាត់កើតហេតុនិងទី៣-ឈ្មោះ នន ចានត្រា ...