ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងមន្រ្តីយោធាជាន់ខ្ពស់ចិន កម្ពុជា និងថៃ នាថ្ងៃទី២៨ និងទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំមួយ នៅបឹង Fuxian ខេត្ត Yunnan នៃប្រទេសចិន។ ចិនស្វាគមន៍សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មការព្រំដែនទូទៅ (GBC) ដែលត្រូវបានចុះហត្ថលេខារវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ភាគីទាំងបីបានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍រួមនោះ បម្រើដល់ផលប្រយោជន៍មូលដ្ឋាននិងរយៈពេលវែង នៃប្រជាជនរបស់ប្រទេសទាំងពីរ ហើយបញ្ជូនសញ្ញាវិជ្ជមាន និងផ្តល់លក្ខណៈអំណោយផល សម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ វាបង្ហាញយ៉ាងពេញលេញថា កិច្ចសន្ទនានិងការប្រឹក្សាយោបល់ គឺជាមធ្យោបាយជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាជម្លោះដែលស្មុគស្មាញ។ ភាគីទាំងបី បានធ្វើការផ្លាស់ប្តូរយោបល់គ្នាស៉ីជម្រៅ អំពីការពង្រឹងបទឈប់បាញ់ និងការធ្វើការពីមួយជំហានទៅមួយជំហាន តាមរយៈកិច្ចប្រឹងប្រែងរួម ដើម្បីបន្តការធ្វើទំនាក់ទំនងប្រក្រតីឡើងវិញ, កសាងការជឿទុកចិត្តទៅវិញទៅមកផ្នែកនយោបាយ, ធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃប្រសើរឡើង និងរក្សាការពារស្ថិរភាពក្នុងតំបន់ ដោយសម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖ ១. អាទិភាពបន្ទាន់បំផុត គឺពង្រឹងបទឈប់បាញ់ ហើយធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីថ្លែងការណ៍រួម។ ចិនគាំទ្រការប្តេជ្ញារបស់កម្ពុជានិងថៃក្នុងគោលដៅនេះ តាមរយៈកិច្ចប្រឹងប្រែងរួម ជាមួយទស្សនៈដើម្បីធានាថា ...