រុះរើឃ្លាំងជួសជុល ផ្សារដែកធ្លាក់កម្ទេច ឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលសង្កាត់គោករការ

ភ្នំពេញ ៖ ឃ្លាំង១កន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលតែម្ចាស់រុះរើជួសជុលផ្សារផ្សារដែកហើយធ្លាក់កម្ទេច ត្រូវក្រណាត់ឆេះរាលដាល។ ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុឃើញកម្មករនិងក្រុមជាងបាននាំគ្នារុះរើជួសជុលដោយផ្សារ ដំបូលខណៈពេលនោះស្រាប់តែភ្លើងបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅបណ្តាល ឲ្យមានការភ្ញាក់ហើយដល់ក្រមជាងនាំគ្នាជួយពន្លត់ទាន់ពេលពុំបណ្ដាឲ្យភ្លើងឆេះរាល់ដាល់ទៅដល់ផ្ទះប្រជាពលរដ្ឋឡើយ។ តាមនគរបាលមូលដ្ឋានបានឲ្យដឹងថា ឃ្លាំងដែលត្រូវអគ្គិភ័យឆាប់ចេះនោះជាឃ្លាំងចាស់ទុកចោលហើយម្ចាស់រុះរើស ជួសជុលនិងប្រមូលក្រណាត់និងរបស់របរចាស់ៗគរទុកដើម្បីយកចេញ។នៅពេលផ្សារដែកជួស ជុលស្រាប់តែការភ្លើងបានធ្លាក់ទៅត្រូវក្រណាត់និងរបស់ចាស់ៗបណ្ដាលឲ្យឆាប់ឆេះក្លាយជាអគ្គិភ័យតែម្តង។ តាមនគរបាលបានឲ្យដឹងទៀតថា អគ្គីភ័យនេះបណ្ដាលឲ្យសម្ភារៈមួយចំនួនបានរងការខូចខាតផងដែរតែពុំបណ្ដាលឲ្យឆេះរាលដាលឡើយ៕