រដ្ឋបាលខេត្តសៀមរាប ណែនាំ ៤ចំណុច ស្តីពីការហាមឃាត់ប្រើប្រាស់អាកាសយានគ្មានមនុស្សបើក( (ដ្រូន) ការបង្ហោះបាឡុង ម៉ូតូ ម៉ូតូហោះលើអាកាស និងការប្រើប្រាស់ផាវ អុជកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តសៀមរាប

ខេត្តសៀមរាប៖ យោងតាមរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ព្រមទាំងជៀសវាងបង្កឱ្យមានបញ្ហាជាយថាហេតុណាមួយ រដ្ឋបាលខេត្ត សៀមរាប សូមធ្វើការណែនាំដូចខាងក្រោម៖ ១- ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានម កាសយានគ្មានមនុស្សបើក(ដ្រូន) ការបង្ហោះបាឡុង ម៉ូតូហោ លើអាកាស និងការប្រើប្រាស់ផាវ អុជកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ២-ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក(ដ្រូន) ការបង្ហោះបាឡុង ម៉ូតូ ហោះលើអាកាស និងការប្រើប្រាស់ផាវអុជកាំជ្រួចផ្ទះលម្អ ដោយគ្មានការអនុញ្ញាតពីរដ្ឋបាលខេត្ត ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។ ៣- ករណីបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ការបង្ហោះបាឡុង ម៉ូតូហោះលើអាកាស និងការប្រើប្រាស់ផាវ អុជកាំជ្រួចផ្ទុះលម្អ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការ ឱ្យបានទាន់ពេលវេលា។ ៤- ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរ ព័ត៌មានខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង១៣ ត្រូវបង្កើនការយកចិត្ត ទុកដាក់ តាមដាន ចាត់ចែង និងគ្រប់គ្រងសភាពការណ៍ឱ្យបានល្អប្រសើរ។ ក្នុងករណីពិ ...