លោក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសចិន អបអរសាទរកិច្ចព្រមព្រៀងបទឈប់បាញ់រវាងថៃ និងកម្ពុជា ចំពោះការបញ្ចប់សង្គ្រាមព្រំដែនតាមរយៈកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាប់ពីកងទ័ពនៃប្រទេសទាំងពីរវាយប្រយុទ្ធគ្នារយៈពេល ២១ថ្ងៃ។ ក្នុងសង្គ្រាមព្រំដែន ២១ថ្ងៃនេះ ប្រជាជននៃប្រទេសទាំងពីរបានរត់ភៀសខ្លួនកើនឡើងដល់ទៅជា ១លាន ៣០ម៉ឺននាក់ ក្នុងនោះ ជនភៀសសឹកប្រទេសថៃ ប្រមាណជា ៧០ម៉ឺននាក់ និងជនភៀសសឹកកម្ពុជា ជិត ៦៤ម៉ឺននាក់។ នេះបើតាមរបាយការណ៍នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរនេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោករីករាយដែលជម្លោះនៃប្រទេសទាំងពីរបានឈានដល់ការឈប់វាយប្រហារគ្នាយ៉ាងឆាប់រហ័ស។ នេះបើតាមសាររបស់លោកដែលបានបង្ហោះលើបណ្ដាញសង្គម Truth Social។ លោក ត្រាំ ថាទីក្រុងវ៉ាស៊ីនតោន មានមោទនភាពក្នុងការជួយជំរុញប្រទេសទាំងពីរ ថៃ-កម្ពុជា ឱ្យស្ដារសន្តិភាពឡើងវិញតាមកិច្ចព្រមព្រៀងដែលមានស្រាប់ហើយនោះ។ មុនពេលកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ទី២៨ ធ្នូ ជាមួយប្រធានាធិបតី Volodymyr Zelenskyy ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន លោក ត្រាំ អះអាងថា សហរដ្ឋអាមេរិកបានកំពុងក្លាយជាអង្គការសហប្រជាជាតិពិតប្រាកដ។ ជារឿយៗ លោក ត្រាំ បង្ហាញខ្លួនឯងថាជាមេដឹកនាំតែម្នាក់ដែលមានឆន្ទៈក្នុងការទទួលបន្ទុក និងដោះស្រាយជម្លោះនៅតំបន់មួយចំនួននៃពិភពលោក។ តែចំពោះអង្គការសហប្រជាជាតិវិញ លោក […] The post មហាអំណាចអាមេរិក និងចិន សាទរកិច្ចព្រមព្រៀងបទឈប់បាញ់រវាងថៃ និងកម្ពុជា appeared first on The Cambodia Daily Khmer .