ខេត្តកំពង់ចាម÷សមត្ថកិច្ចណ្ឌរដ្ឋបាលជលលកំពង់ចាម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ៣ករណី នៅក្នុងភូមិសាស្ត្រស្រុកកំពង់សៀម ។ បើតាមមន្ត្រីជលផល បានឲ្យដឹងថា ក្នុងប្រតិបត្តិការសំឡេង ខាងខណ្ឌរដ្ឋបាលជលលកំពង់ចាម បានសហការជាមួយ អាជ្ញាធរស្រុកកំពង់សៀម កងរាជអាវុធហត្ថស្រុកកំពង់សៀម អធិការដ្ឋានគរបាលស្រុកកំពង់សៀម អាជ្ញាធរឃុំកៀនជ្រៃ ប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនជ្រៃ និងសហគមន៍នេសាទដំរីឆ្លង ដោយ មានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាបបទល្មេីសជលបានចំនួន ០៣ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖ ករណីទី០១-ឧបករណ៍លូស្បៃមុងចំនួន ១៥មាត់-របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ -បង្គោលចម្រឹងចំនួន ២២៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ៧៥គីឡូក្រាម នៅចំណុចវាលកន្ទិល ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ករណីទី០២ -ឧបករណ៍ស្បៃមុងចំនួន ១៨មាត់-របាំងស្បៃមុងប្រវែង ៥៤០ម៉ែត្រ -បង្គោលចម្រឹងចំនួន ២៧០ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ៩០គីឡូក្រាម នៅចំណុចចុងព្រែកកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ករណីទី០៣ -ឧបករណ៍ស្បៃមុងចំនួន ០៥មាត់-របាំងស្បៃមុងប្រវែង ១៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ៧៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ២៥គីឡូក្រាម ...