ខេត្តព្រះសីហនុ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់នាវាទេសចរណ៍ DIAMOND PRINCESS សញ្ជាតិ Bermuda មានបណ្ដោយប្រវែង២៨៨.៣៣ម៉ែត្រ និងទទឹងប្រវែង៣៧.៥០ម៉ែត្រ ជម្រៅ៨.៥០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព និងបាននាំភ្ញៀវទេសចរអន្តរជាតិចំនួន ២ ៨៥០នាក់ មាន៥២សញ្ជាតិ អញ្ជើញមកទស្សនាសក្តានុពលទេសចរណ៍នៅកម្ពុជារួមមាន៖ រមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដេីម។ ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ការចូលចតរបស់នាវា DIAMOND PRINCESS ស្របពេលដែលប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលកំពុងរៀបចំប្រារព្ធពិធីអបអរសាទរខួប២៧ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ឆ្នាំ២០២៥ និងខួប៧ឆ្នាំនៃការបង្កើតវិមានឈ្នះឈ្នះ ដែលកាលពី២៨ឆ្នាំមុន សម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ហើយប្រតិបត្តិករទាំងអស់ដែលបានដឹកនាំដោយសម្តេចតេជោ រួមគ្នាអនុវត្តគោលនយោបាយទទួលបានជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេស និងមានឱកាសអភិវឌ្ឍន៍ប្រទេសកម្ពុជារីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏អង់អាចឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ...