ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចាត់លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រែយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា និងសហការី រួមដំណើរដោយនាយកសាខា បានអញ្ជើញ ចុះសួរសុខទុក្ខ អ្នកស្រី សៀង ចាន់ណា អាយុ៤១ឆ្នាំ ជាភរិយាយោធិនជួរមុខទិស ឧត្តរមាន ជ័យ បានភៀសខ្លួនមករស់នៅស្រុកកំណើត ស្ថិតនៅភូមិអណ្តូងពោធិ ឃុំក្រឡា ស្រុកកំពង់សៀម និងភរិយាយោធិននៅជួរមុខ១គ្រួសារទៀត ឈ្មោះ អ្នកស្រី វី ចាន់មួយលី អាយុ ២៤ឆ្នាំ បានភៀសខ្លួនមកនៅ ភូមិកោះរកា ស្រុកកំពង់សៀម ជាភរិយារបស់យោធិនឈ្មោះ ឯក វិច្ឆ័យ ជាយោធិនជួរមុខ នៅទិស ឧត្តរមាន ជ័យ ដែលបានច្បាប់ពីអង្គភាពមកកំដរប្រពន្ធមួយរយ:។ ភរិយាវីរ:កងទ័ពជួរមុខ ទាំង ២នាក់ បានមកសម្រាក និងសម្រាលកូនដោយសុវត្ថិភាពបាន ១នាក់ ...