កម្ពុជាបញ្ជាក់ថា គ្មានការបង្ហោះដ្រូនចូលទឹកដីថៃឡើយ

ក្រសួងការពារជាតិកម្ពុជាបានចេញមកបដិសេធចំពោះការចោទប្រកាន់របស់យោធាថៃ ដែលអះអាងថា កម្ពុជាបានបង្ហោះយន្តហោះគ្មានមនុស្សបើក ឬដ្រូន ចូលទៅក្នុងទឹកដីថៃជាង ២៥០ គ្រឿង។ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា មិនមានសកម្មភាពបែបនេះកើតឡើងឡើយ និងថាកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ដើម្បីស្តារ និងកសាងសន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនប្រទេសទាំងពីរឲ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។