រដ្ឋបាលរាជធានីភ្នំពេញ បន្ដដឹកអំណោយ របស់សប្បុរសជន ចែកជូនវីរៈកងទ័ព និងវីរៈនគរបាល ការពារព្រំដែន ទិសខេត្ដព្រះវិហារ

ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ២០២៥ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនកុមារជនភៀស សឹករស់នៅក្នុងមណ្ឌលសុវត្ថិភាពនៅ ខេត្តព្រះវិហារជាមួយនិងបានបន្តផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារ ចំនួន៥កុងតឺន័រ ជូនដល់វីរៈកងទ័ពជួរមុខ វីរៈនគរបាលការពារនិងជនភៀសសឹក ទិសខេត្តព្រះវិហារ ។ សូមបញ្ជាក់ថា៖ មណ្ឌលសុវត្ថិភាព មានប្រជាពលរដ្ឋ ជាជនភៀសសឹកប្រមាណ១៣០០គ្រួសារ នារសៀលថ្ងៃ២៩ ខែធ្នូ ២០២៥ កុមារប្រមាណជាង១០០០នាក់នៅមណ្ឌលសុវត្ថិភាព ត្រូវបាន លោក ឯក ឃុនដឿន ក្រុមការងារចែកជូន អំណោយ ដែលមានដូចជា៖ នំ ទឹកដោះគោកូនក្មេង មី ស្កគ្រាប់ និងតុត្តាជាដើម ។ បន្ទាប់មកនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោក ឯក ឃុនដឿន បានបន្តប្រគល់អំណោយ រាប់សិបមុខសរុបចំនួន៥កុងតឺន័រទៀត ជូនកងពលតូចអន្តរាគមន៍ និងកងទ័ពជួរមុខខេត្តព្រះវិហារ ព្រមទាំងជន ភៀសសឹក ...