ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ មេទ័ពខ្លាំងជួរមុខ ដែលតែងតែឈរជើងនៅមុខសមរភូមិ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូន ជាតិ មាតុភូមិ ពេលជួបប្រទះស្ថានការណ៍ប្រឈមនឹងសង្រ្គាម។ ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកទេសដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បានពាំនាំការសួរសុខទុក្ខយ៉ាងកក់ក្តៅ និងបញ្ជាក់ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់មេទ័ពខ្មែរ ក៏ដូចជាកងទ័ពខ្មែរគ្រប់រូប និងក្រុមគ្រួសារ ដែលហ៊ានលះបង់អាយុជីវិត សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាពីការឈ្លានពានដ៏ព្រៃផ្សៃរបស់សត្រូវ។ ការមកជួបសួរសុខទុក្ខនេះ មិនត្រឹមតែជាការសួរសុខទុក្ខធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការកោតសរសើរ ការគាំទ្រ ...