សមាគមជនជាតិកូរ៉េនៅកម្ពុជា ផ្តល់ជំនួយជាកង្ហារចំនួន ១០០គ្រឿង ដើម្បីចូលរួមលើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន

ភ្នំពេញ៖ ជាការចូលរួមចំណែកក្នុងកិច្ចការងារសប្បុរសធម៍ និងកិច្ចការសង្គមជាមួយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នាទីស្តីការក្រសួង លោក CHUNG MYUNG GYU ប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា Korean Association of Cambodia រួមជាមួយ បណ្ឌិត្យសភា Hebron, ម៉ូតូ KIA, សមាគមអាហារូបករណ៍ Han Cam នៃសាធារណរដ្ឋកូរ៉េ បាន នាំយកនូវ កង្ហារចំនួន ១០០គ្រឿង មកជូនដល់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីបន្តយកទៅចែកជូន ប្រជាពលរដ្ឋកម្ពុជាដែលកំពុងភៀសសឹក និងជូនទៅដល់វីរកងទ័ពជួរមុខ ។ នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធានសមាគមជនជាតិកូរ៉េនៅកម្ពុជា រួមទាំងសប្បុរសជននានាមកពីសាធារណរដ្ឋកូរ៉េ ដែលបានសហការផ្តល់ជំនួយជាកង្ហារចំនួន ១០០គ្រឿង មកក្រសួងព័ត៌មាន។ តាមរយៈការផ្តល់ជូននូវអំណោយទាំងនេះ គឺជាការបញ្ជាក់ពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា ហើយបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពនៅតំបន់ជួរមុខ។ ...