ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អង្ករ ទឹកបរិសុទ្ធ និងភេសជ្ជៈ ជូនរដ្ឋបាលខេត្តជាប់ព្រំដែនចំនួន៣ សម្រាប់ប្រើប្រាស់តាមការចាំបាច់ ក្នុងនោះរដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៤០០កេស និងភេសជ្ជៈ វី-កូឡា ៤០០កេស), ខេត្តបន្ទាយមានជ័យ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស), និងខេត្តព្រះវិហារ ទទួលបាន (អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស)។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចផ្តល់ភួយសរុបចំនួន ១២.៥០០ភួយ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៧ សម្រាប់ប្រតិបត្តិការមនុស្សធម៌ចែកជូនប្រជាជនភៀសសឹក ក្នុងនោះសាខាខេត្តបន្ទាយមានជ័យ ទទួលបាន ៣.០០០ភួយ, ...