បុរសម្នាក់ស្រឡាញ់កូនប្រុស របស់ស្ត្រីម្នាក់ក្លាយជាជម្លោះបង្កហិង្សាបណ្ដាលឱ្យរបួសធ្ងន់ស្រាលពីរនាក់

ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ទោ យ័ន្ត សង្ហា អធិការដ្ឋាននគរបាលក្រុងច្បារមន បានស្រាវជ្រាវបង្ក្រាបករណីហិង្សារបង្ករបួសស្នាមរហូតឈានដល់ការឃាត់ខ្លួនដោយ បុរសម្នាក់បានស្រលាញ់ប្រុសដូចគ្នា។ មន្ត្រីនគរបាលបានឲ្យដឹងថា ករណីទំនាស់ពាក្យសម្តីជាមួយ ម្តាយក្មេងប្រុសដែលបុរសនោះស្រលាញ់ បានយកដែកចុងស្រួចចាក់ បណ្តាលឱ្យម្តាយក្មេងប្រុស និងបុរសម្នាក់ទៀត រងរបួសធ្ងន់-ស្រាល។ ហេតុការណ៍ចាក់ជនរងគ្រោះបង្ករបួសស្នាម នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ គង់ សេដ្ឋារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន បានខឹងនឹងស្ត្រីឈ្មោះ ជា រតនា អាយុ៤៣ឆ្នាំ ត្រូវជាម្តាយក្មេងប្រុសឈ្មោះ គ ល ម អាយុ១៣ឆ្នាំត្រូវជាសិស្សរបស់ជនសង្ស័យ។ សមត្ថកិច្ចបានបន្តទៀតថាមុនពេលកើតហេតុ ឈ្មោះគង់ សេដ្ឋារ៉ា ជាជនបង្ក ( ប្រុស ស្រលាញ់ ប្រុស ) បានជិះផាស់អាបទៅជួបសង្សាររបស់ខ្លួន ឈ្មោះគ ល ...