តើកម្ពុជាគួររួសរាន់ពង្រឹងខ្លួនបែបណា ក្រោយឆ្លងកាត់សង្គ្រាម២លើក ជាមួយថៃ?

កាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃ សម្រចបាននូវបទឈប់បាញ់មួយថ្មីទៀត ដែល​បានពន្លត់ភ្លើងសង្គ្រាមនៅតាមព្រំដែនប្រទេសទាំងពីរ។ បទឈប់បាញ់នេះកើតឡើងក្រោយការវាយប្រយុទ្ធគ្នាជាលើកទីពីរអស់រយៈពេល ២០ថ្ងៃ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ សង្គ្រាមព្រំដែនលើកទីពីរនេះ ត្រូវគេសង្កេតឃើញថាមានសភាពគ្រោះថ្នាក់ និងធ្ងន់ធ្ងរជាងកាលពីលើកទី១ កាលពីខែកក្កដាកន្លងទៅ ដោយសារទាហានថៃប្រើយុទ្ធសាស្ត្រពង្រីកការវាយប្រហារសន្ធាប់នៅច្រើនទីតាំងមកលើកងទ័ពកម្ពុជា។ អ្នកវិភាគខ្លះស្នើឲ្យកម្ពុជាមើលចំណុចខ្វះខាតរបស់ខ្លួន និងរម្លឹកខ្លួនឯងក្នុងការត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឆាំងនឹងសង្គ្រាមឈ្លានពាន។​ ខ្លះទៀតថា កម្ពុជាក៏ត្រូវមានការកែទម្រង់ជាបន្ទាន់នៃរបៀបឡើងកាន់អំណាច ឲ្យស្របទៅតាមលំអាននៃលទ្ធិប្រជាធិបតេយ្យ។ តើក្រោយការច្បាំងពីរលើកជាមួយថៃ កម្ពុជាគួរប្រញាប់ប្រញាល់រៀបចំខ្លួនបែបណា ដើម្បីធានាបាននូវសន្តិភាព និងទប់ស្កាត់ការផ្ទុះអាវុធជាថ្មីជាមួយថៃ?