យេម៉ែន​ប្រកាសអាសន្ន ខណៈអារ៉ាប៊ីសាអូឌីត​ចោទថាអេមីរ៉ាតអារ៉ាប់រួម បញ្ជូនអាវុធ​ឲ្យ​ក្រុមបំបែកទឺកដី

បន្ទាប់ពីបាន​ស្ងប់មួយរយៈ ស្ថានការណ៍សន្តិសុខ​​​​នៅយេម៉ែនបានរំជើបរំជួលសាជាថ្មី។ ប៉ុន្មានថ្ងៃមកនេះ​​ ក្រុម​ចលនា​​បំបែកទឹកដី​ នៅភាគខាងត្បូងយេម៉ែន បានវាយប្រយុទ្ធបានតំបន់មួយចំនួនធំ និង​ប៉ុនប៉ងប្រកាសឯករាជ្យ​។ កងទ័ពអារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលយេម៉ែន បានបើកការវាយប្រហារនៅថ្ងៃអង្គារទី​៣០ធ្នូ​​ ហើយបានចោទថាគឺអេមីរ៉ាតអារ៉ាប់រួម ដែលបានលួចលាក់ ផ្តល់អាវុធឲ្យក្រុម​ចលនាបំបែកទឹកដីនៅខាងត្បូងយេម៉ែន​។ ព្រឹកថ្ងៃអង្គារនេះដែរ រដ្ឋាភិបាលក្រុងសាណាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន​។