ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកអូរឌីមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតឡេីងខឿនផ្លូវរថយន្តមិនទាន់អស់ល្បឿនក៏បន្តបុកបង្គោលភ្លេីងបំភ្លឺផ្លូវរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១២ និង ៥០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែធ្នូឆ្នាំ ២០២៥។នៅត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២១៧ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកOD ពណ៌ស ពាក់ស្លាកលេខកម្ពុជា MCR-SMEY តាមបណ្តោយផ្លូវលេខ២១៧ ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុក៏បានរេចង្កូតបុកឡើងខឿនផ្លូវ ហេីយរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនៅស្ទូចរថយន្តយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ