ភ្នំពេញ៖ ស្ត្រីម្នាក់បានបាត់កូនស្រីចេញពីផ្ទះអស់រយះពេលជិតមួយសប្តាហ៍ទៅហេីយតាមរកគ្រប់ទីកន្លែងបែជាមកប្រទះឃេីញកំពុងតែនៅក្នុងផ្ទះសំណាក់ មួយកន្លែង ជាមួយសង្សារ ខណៈកំពុងសួរនាំបែជាមិត្តភក្តិរបស់សង្សារកូនស្រីបង្កហិង្សា វាយទៅស្រ្ដីជាម្ដាយ ហើយរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៥ នៅចំនុចផ្ទះសំណាក់យីហោ ដេវីតថ្មី ដែលស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន ។ តាមការរៀបរាប់ពីស្ត្រីជាម្ដាយ បានឲ្យដឹងថា កូនស្រីរបស់គាត់ បានបាត់ចេញពីផ្ទះរយៈពេល៦ថ្ងៃ៧យប់មកហើយ ដោយសារ រូបគាត់ដឹងថា បុរសឈ្មោះថា បាននាំកូនស្រីរបស់គាត់ទៅ តែមិនដឹងទៅទីណានោះទេ ។ ប្រភពដដែល បន្តទៀតថា ដោយមិនឃេីញកូនស្រីត្រលប់មកផ្ទះវិញ រូបគាត់បានតាម រករហូត ឃេីញកូនរបស់គាត់កំពុងតែនៅក្នុងបន្ទប់ផ្ទះសំណាក់ជាមួយនិងសង្សារ ទេីបឆោឡោសួរនាំរកខុសត្រូវ ពេលនោះ អ្នកមេីលការខុសត្រូវផ្ទះសំណាក់ បានឲ្យពួកគាត់ចុះមកក្រោមនិយាយគ្នា ស្រាប់តែបុរសម្នាក់ទៀតត្រូវជាមិត្តភ័ក្ដិខាងប្រុស ដែលនៅក្នុងផ្ទះសំណាក់នោះដែរ បានប្រេីហិង្សាវាយទៅរូបគាត់ជាម្ដាយ បណ្តាលឲ្យរបួសតិចតួច ហើយក៏នាំគ្នីគ្នារត់ចេញផ្លូវក្រោយបាត់អស់ទៅ ។ ស្ត្រីជាម្ដាយបានឲ្យដឹងទៀតថា បន្ទាប់ពីរត់គេចអស់ហើយ រូបគាត់បាននាំកូនស្រីរបស់គាត់ ...