ឃាត់ខ្លួនជនសង្ស័យ០២នាក់ ដើរយប់កាន់កាប់អាវុធ (កាំបិតខ្វែវ) នៅឃុំរកាកោះ ស្រុកគងពិសី

ខេត្តកំពង់ស្ពឺ៖មន្ត្រីនគរបាលស្រុកគងពិសីបានឱ្យដឹងនៅថ្ងៃទី៣១ ខែធ្នូនេះថា អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី ក្នុងការបង្ក្រាបក្មេងទំនើង នឹងបទល្មើសផ្សេងៗក្នុងមូលដ្ឋានដោយឃាត់ជនសង្ស័យបានពីរនាក់។។ ប្រភពបានឲ្យដឹងថា នៅថ្ងៃទី៣០.១២.២០២៥ វេលាម៉ោង២៣ និង១០នាទី កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោះ ល្បាតលើផ្លូវលេខ១៣០ នៅពេលមកដល់ចំណុចខាងលិចស្ពានស្រែជម្រៅ ស្ថិតនៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រទះឃើញមុខសញ្ញាសង្ស័យ៣នាក់ ដោយមានការសង្ស័យកម្លាំងយើងបានជិះម៉ូតូដេញតាមឃាត់បាន០២នាក់ ÷ ១/.ឈ្មោះ អូក ចិត្រា ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទងនិង២/.ឈ្មោះ សុង ងួន (ភារុន) ភេទប្រុអាយុ៣០ឆ្នាំមានស្រុកកំណើតនៅភូមិពពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូពី ពណ៌ស ពាក់ស្លាកលេខ 1JS.8579 ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ស៊ីណា ភេទប្រុសអាយុប្រហែល៣៥ឆ្នាំនៅភូមិព្រៃពង្រ ...