លោក អាន់វ៉ា អីប្រាហ៊ីម ចាត់ទុកជំនួបកម្ពុជា-ថៃ នៅចិនថា ជាជោគជ័យមួយ

ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន បានស្វាគមន៍ចំពោះការព្រមព្រៀងដោយកម្ពុជា និងថៃ ដើម្បីពង្រឹងបទឈប់បាញ់នៃប្រទេសទាំងពីរ តាមរយៈការជជែកគ្នាផ្ទាល់ នៅប្រទេសចិន។ នៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីល្ងាចថ្ងៃអង្គារទី៣០ធ្នូប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងថា តួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងការធានាឲ្យមានសន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ មិនមែនផ្តល់ប្រយោជន៍ ត្រឹមតែភាគីម៉ាឡេស៊ី និងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែ ផលប្រយោជន៍នេះក៏បានទៅដល់ពិភពលោកទាំងមូល ខណៈសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសុខមាលភាព និងវិបុលភាពចំពោះប្រជាជនគ្រប់រូប។