បទវិភាគ៖ទស្សនវិស័យ២០២៦៖ប្រទេសចិននឹងធ្វើជាយុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចសកលជាបន្តបន្ទាប់

អន្តរជាតិ ៖ ឆ្នាំ​២០២៦ ជា​ឆ្នាំ​ចាប់​ផ្តើ​ម​នៃការអនុវត្ត​ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥របស់ប្រទេស​ចិន​ ក្នុ​ងនាម​ជា​ឧបករណ៍សម្រាប់​គ្រប់គ្រង​សេដ្ឋកិច្ច​ប្រក​បដោយ​លក្ខណៈពិសេស​ចិន​ ផែនការ​៥ឆ្នាំបាន​ប្រកាស​ព័ត៌មាន​ជា​ច្រើន​ទៅកាន់​ពិភពលោក ដូច​ជា​ទិសដៅការ​អភិវឌ្ឍ​ន៍​ ការចង្អុលបង្ហាញ​ផ្នែកខាងគោលនយោបាយ​ និង​មធ្យោបាយ​ក្នុងការអនុវត្ត​កំណែទម្រង់​របស់​ប្រទេស​ចិន​រយៈពេល​៥ឆ្នាំ ។ ប្រព័ន្ធសារព័ត៌មាន​បរទេស​ជា​ច្រើន​សម្គាល់ឃើញថា ក្នុង​បរិបទ​ដែល​សេដ្ឋកិច្ច​សកល​មាន​អស្ថិរភាព​កើនឡើងកាន់តែខ្លាំង​ឡើង​ៗ ប្រទេស​ចិន​បាន​និង​កំពុង​បង្កើត​មូលដ្ឋាន​គ្រឹះសេដ្ឋកិច្ច​តាម​រយៈអនុវត្ត​គោលនយោបាយ​កាន់តែមានភាពម្ចាស់ការ​និង​កាន់តែ​នឹង​នរ​ ក្នុ​ងន័យ​ជំរុញ​ការច្នៃប្រឌិតថី្ម និង​ពង្រីក​តម្រូវ​ការ​ក្នុង​ស្រុក​ ព្រមទាំង​រក្សា​ស្ថិរភាព​នៃ​គោលនយោបាយ​ម៉ាក្រូ ។         ស្ថានីយ​ទូរទស្សន៍Sky News របស់ប្រទេស​អង់គ្លេសបានចុះ​ផ្សាយ​​ថា ​ការដែលសេដ្ឋកិច្ចប្រទេស​ចិន​សម្រេច​បាន​សមិទ្ធផល​ដ៏ធំធេងនេះ មិនមែនជារឿងចៃដន្យទេ នេះគឺ​បាន​ ​មក​ពី​ការ​គ្រោង​ផែនការ​រយៈពេល​យូរ ផ្តល់​ការ​គាំទ្រ​ដល់​ផលិតកម្ម​​ក្នុង​ស្រុក​ ពង្រីក​ប្រភេទ​វិស័យឧស្សាហកម្ម បង្កើន​ការ​វិនិយោគ ​ក្នុង​ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែមខ្ពស់ជាដើម​ ​ជា​មួយ​គ្នា​នេះដែរ ក៏បានឆ្លុះបញ្ចាំងឱ្យ​ឃើញនូវ​ជំនឿចិត្ត​របស់​ចិន​ចំពោះ​មាគ៌ា​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​របស់​ខ្លួន​ផង​ដែរ ។         នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ ថា ល្បឿន​កំណើន​សេដ្ឋកិច្ច​របស់​ចិន​នៅឆ្នាំ​២០២៥នឹង​ឡើង​ដល់​៥ភាគរយ បាន​លើក​កម្ពស់​០,២ភាគរយ​ បើប្រៀបធៀប​នឹង​«របាយការណ៏ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក»ដែល​ប្រកាស​​នៅ​ខែតុលា​ ឆ្នាំ​២០២៥ ។ លោកស្រី Kristalina Georgieva អគ្គនាយក​នៃ​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានសម្តែង​ថា ដោយ​ទទួល​បាន​ការ​គាំទ្រផ្នែក​ខាង​គោលនយោបាយ​កាន់តែខ្លាំងឡើង​ អាច​ជឿជាក់បានថា សេដ្ឋកិច្ច​ចិន​នឹង​សម្រេចបាននូវ​កំណើន​កាន់តែ​ខ្លាំង​នៅពេល​អនាគត ។ ...