លោក សុទ្ធ កឹមកុលមុនី៖ ជនភៀសសឹកជាងកន្លះលាននាក់បន្តស្នាក់ក្នុងជំរំសុវត្ថិភាព

គិតត្រឹមល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន ៥១៧ ៥៥៥នាក់ បន្តស្នាក់នៅក្នុងជំរំសុវត្ថិភាព ដែលត្រូវបានបង្កើតឡើងនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់លោក សុទ្ធ កឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍ទី១ ខែមករា ឆ្នាំ២០២៦នេះ។ បើតាមអ្នកនាំពាក្យខាងលើ ក្រោយពីភាគីថៃ និងកម្ពុជាអនុវត្តបទឈប់បាញ់ឡើងវិញ តាំងពីថ្ងៃទី២៧ធ្នូមក មានប្រជាពលរដ្ឋចំនួន ១៧ ០៩៤គ្រួសារ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។