ពិធីឆ្លងឆ្នាំសកលត្រូវបានកាត់បន្ថយការសប្បាយ ក្នុងពេលកម្ពុជាទើបឆ្លងផុតពីសង្គ្រាមនៅព្រំដែនជាមួយថៃ

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ធ្នូ បណ្តាប្រទេសក្នុងពិភពលោក ក្នុងនោះមានកម្ពុជាផង តែងប្រារព្ធអបអរពិធីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ដោយមានការអុចកាំជ្រួច និងរៀបចំកម្មវិធីកម្សាន្តនានា។ ប៉ុន្តែនៅក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២៥-២០២៦នេះ កម្ពុជា ជាពិសេស រាជធានីភ្នំពេញ គ្មានការប្រមូលផ្តុំ លក្ខណៈទ្រង់ទ្រាយធំ ដូចកាលពី ឆ្នាំកន្លងទៅឡើយ។ មិនសូវមានកម្មវិធីធំដុំ ក៏ព្រោះតែកម្ពុជាទើបតែរងគ្រោះ ខូចខាតធ្ងន់ធ្ងរនៅក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។ ពលរដ្ឋដែលបានទៅដើរកម្សាន្តនៅមាត់ទន្លេចតុមុខ មុខព្រះបរមរាជវាំង សុទ្ធតែបានបង្ហាញអារម្មណ៍ស្រដៀងគ្នាពីការសាទរ និងសប្បាយរីករាយ ប៉ុន្តែនៅក្នុងកម្រិតមួយ ព្រមទាំងសង្ឃឹមថាកម្ពុជានឹងទទួលបានសន្តិភាពឡើងវិញ៕