រុស្ស៊ី ចោទអ៊ុយក្រែន ថាបានបញ្ជូនដ្រូនទៅវាយប្រហារផ្ទះលោក វ៉្លាឌីមៀរ ពូទីន

ថ្ងៃ ពុធ ទី ៣១ ខែ ធ្នូ កងទ័ពរុស្ស៊ី បានបន្តចោទប្រកាន់អ៊ុយក្រែន ថាបានប្រើយានដ្រូន ទៅវាយប្រហារ និវេសនដ្ឋានមួយកន្លែងរបស់ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន កាលពីយប់ថ្ងៃអាទិត្យ ឆ្លងចូល ថ្ងៃចន្ទ ទី ២៩ ខែ ធ្នូ កន្លងទៅ ។ ការចោទប្រកាន់នេះ មានអមទៅដោយវីដេអូ​មួយ ដែលបង្ហាញយានដ្រូនមួយគ្រឿង បាញ់ធ្លាក់ដោយប្រព័ន្ធ ការពារដែនអាកាសរុស្ស៊ី ។ អ៊ុយក្រែន  បានប្រតិកម្មច្រានចោល ការចោទប្រកាន់របស់រុស្ស៊ី ថាជារឿងភូតកុហក គ្មានការពិត ។