ឃាត់ខ្លួនបានម្នាក់ហើយ ក្នុងចំណោមបក្សពួក៦នាក់ដែលប្រើអំពើហិង្សានៅសួនច្បារក្រុងតាខ្មៅ

ខេត្តកណ្តាល÷ករណីក្រុមក្មេងទំនើងដែលបង្កហិង្សានៅចំណុចមាត់ស្ទឹងតាខ្មៅ កាលពីយប់រំលងអាធ្រាតចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ត្រូវបានឃាត់ខ្លួន០១នាក់នឹងកំពុងតែស្វែងរកតាមចាប់ខ្លួនបក្ខពួកមកអនុវត្តច្បាប់បន្ថែមទៀត។ អនុវត្តតាមការបញ្ជាដឹកនាំដោយផ្ទាល់ ពីលោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាយប់ថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៦ ផ្នែកនគរបាលព្រហ្មទណ្ឌ ក្រុមអន្តរាគន៍ល្បាត និងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀនដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បង្ក្រាបជាក់ស្តែងឃាត់បានជន សង្ស័យ១នាក់ឈ្មោះ ឈ្មោះ យូ គីរ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរសន្តិសុខអគ្គិសនី រស់នៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកបក្សពួក៦នាក់រត់គេចខ្លួនរួមមាន -១-ឈ្មោះ រក្សា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ,២ -ឈ្មោះ ឡុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ផាស់អាប់,៣-ឈ្មោះ ឡា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ,៤-ឈ្មោះ អាបុី ភេទប្រុស អាយុ៤០ឆ្នាំ មុខ របរមិនពិតប្រាកដ។ ...