បាតុកម្មរបស់ប្រជាជនអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងទំនិញឡើងថ្លៃ ដែលរួមរឹតជីវភាព បានផុសឡើង ៥ថ្ងៃមកហើយ។ ពីបាតុកម្មដោយសន្តិវិធី នៅរដ្ឋធានីតេអេរ៉ង់ គេសង្កេតឃើញថាវាបានក្លាយជាបាតុកម្មហិង្សា ប្រឆាំងរដ្ឋាភិបាលនៃរបបផ្តាច់ការអ៊ីស្លាមអ៊ីរ៉ង់ សឹងពាសពេញប្រទេស។ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១មករានេះ យ៉ាងហោចណាស់ មានកងសមត្ថកិច្ចម្នាក់បានស្លាប់ ដោយការប្រឈមមុខដាក់គ្នាជាមួយក្រុមបាតុករ។