ភ្នំពេញ ៖ ដោយតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាជនភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះ។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅបរិវេណសាលាខេត្តព្រះវិហារ ដែលអំណោយរួមមាន៖ • ជូនរដ្ឋបាលខេត្តព្រះវិហារ៖ អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស។ • ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ៖ ភួយចំនួន ១,៥០០ សម្រាប់ត្រៀមបន្តចែកជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានចាត់មន្ត្រីនាំយកស្បៀង និងភេសជ្ជៈ ទៅផ្តល់ជូនរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជា នៃខេត្តចំនួនពីរ គឺខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ...