រថយន្ត​toyota prius បេីក បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ខូចខាត​រថយន្ត​ ។

​ ភ្នំពេញ​៖រថយន្ត​toyota prius មួយ​គ្រឿង​បេីក​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ជ្រុល​ទៅ​បុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​រថយន្ត​  ។  ​    ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ១២និង​៣០នាទី​ រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០២៦​ ទល់មុខ​ស្ថាន​ទូត​វៀតណាម​ ផ្លូវ​ព្រះ​មុនីវង្ស​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ ។  ​  តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែងកើត​បានឲ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បាន​បេីក​រថយន្តម៉ាក​ toyota prius ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BT 2831 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ព្រះ​មុនីវង្ស​ ទិសដៅ​ពី​ ជើង​ទៅ​ត្បូង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ សង្ស័យ​អ្នកបេីក​ងងុយ​ដេក​ងោក​មួយ​ភាំង​ ទេីប​ធ្វើ​ឲ្យរថយន្ត​ជ្រុល​ទៅ​បុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ​គាប់​ជាប់​និង​ទ្រូង​ផ្លូវ​ ខូចខាត​តិចតួច​  ។  ​ ករណី​នេះ​អ្នក​បេីក​បរ​របួស​តិចតួច​ បានគេ​ចេញ​ទៅ​បាត់​  ។  ​   ក្រោយ​កេីត​ហេតុ​ នៅ​សល់​តែ​រថយន្ត​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រងចាំ​ដំណោះស្រាយ​  ៕ដោយ៖សុខាសែនជ័យ