បញ្ជូនជនសង្ស័យ ៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀននៅក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ៩នាក់ ទៅសាលាដំបូងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នេះ។ ការបញ្ជូននេះធ្វើឡើងបន្ទាប់ពីបង្ក្រាបបានគ្រឿង ញៀនចំនួន ១០កញ្ចប់ និងសម្ភារភស្តុតាងមួយចំនួនទៀត កាលពីថ្ងៃទី៣១ ធ្នូ កន្លងទៅ នៅចំណុចសង្កាត់ស្ពានមានជ័យ ។ អនុវត្តបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការនគរបាលខេត្ត មណ្ឌលគិរី កាលពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង១២ និង៥៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហ​ការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែន មនោរម្យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ កម្លាំងប៉ុស្តិ៍នគ​រ​បាលរដ្ឋបាលសង្កាត់សុខដុម នៃអធិការ​ដ្ឋាន​នគរបាលក្រុងសែនមនោរម្យ បានធ្វើការចុះបង្ក្រាប​ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយ​ខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ៩នាក់ (ស្រី១នាក់) ដក​ហូ​តបានគ្រឿងញៀន ចំនួន ១០កញ្ចប់ (៧ក​ញ្ចប់​ធំល្មម ៣កញ្ចប់តូច) នៅចំណុចផ្ទះសំណាក់ប៊ូស្រា និងបន្ទប់ជួលរបស់ឈ្មោះ ធា នៅភូមិកណ្តាល ...