ហ្វីលីពីន​ផ្ដើម​កាន់​តំណែង​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ដើម​ខែ​មករា នេះ ជំនួស​ភូមា ដែល​ធ្លាក់​តំណែង​តាំងពី ៣​ឆ្នាំ​មុន

ប្រទេស​ម្ញ៉ាន់ម៉ ឬ​ភូមា ដល់​វេន​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ឆ្នាំ​២០២៦ នេះ ប៉ុន្តែ​ត្រូវ​បាន​មេដឹកនាំ​អាស៊ាន​ឯទៀត ១០​ប្រទេស បោះឆ្នោត​មិន​ឲ្យ​ធ្វើ​ប្រធាន​កាលពី ៣​ឆ្នាំ​មុន។ ការ​សម្រេច​របស់​មេដឹកនាំ​អាស៊ាន​នេះ ធ្វើឡើង​ដោយសារតែ​ក្រុម​យោធា​នៃ​ប្រទេស​ភូមា ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នក​ប្រជាធិបតេយ្យ អ្នកស្រី អ៊ុងសាន ស៊ូជី ហើយ​ជាមួយ​គ្នា​នេះ ចម្បាំង​ស៊ីវិល​ក្នុង​ស្រុក ក៏​បង្ក​ឲ្យ​មាន​អសន្តិសុខ ដែល​ពិបាក​នឹង​រៀបចំ​ប្រជុំ​មេដឹកនាំ​អាស៊ាន​គ្រប់​ជាន់ថ្នាក់។ ប្រទេស​ម៉ាឡេស៊ី បាន​ប្រគល់​ញញួរ​និមិត្តរូប​ប្រធាន​អាស៊ាន​ទៅ​ឲ្យ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៥ ហើយ​ក្រុង​ម៉ានីល បាន​ផ្តើម​មុខនាទី​ប្រធាន​អាស៊ាន​នា​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៦ នេះ៕ © 2026, ឌឹ ខេមបូឌា ដេលី. All rights reserved. The post ហ្វីលីពីន​ផ្ដើម​កាន់​តំណែង​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ដើម​ខែ​មករា នេះ ជំនួស​ភូមា ដែល​ធ្លាក់​តំណែង​តាំងពី ៣​ឆ្នាំ​មុន appeared first on The Cambodia Daily Khmer .