គណបក្សក្រៅរដ្ឋាភិបាល អះអាងថា ត្រឹមតែដោះលែងវីរកងទ័ពកម្ពុជា ទាំង ១៨រូប មិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែថៃត្រូវតែដកកងទ័ពចេញពីដែនអធិបតេយ្យប្រទេសកម្ពុជា ឱ្យវិលត្រឡប់ទៅស្ថានភាពដើមវិញ នោះទើបជារឿងត្រឹមត្រូវ និងត្រូវទទួលខុសចំពោះការចូលកាន់កាប់លើទឹកដីខ្មែរគ្រប់បែបយ៉ាងថែមទៀត។ គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១ មករា នេះថា អាជ្ញាធរថៃ ត្រូវគោរពសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ថែមទាំងត្រូវសងជំងឺចិត្តរាល់ការខូចខាតទ្រព្យសម្បត្តិជាតិរបស់កម្ពុជាថែមទៀត ដូចជា សាលារៀន ផ្ទះសម្បែង មន្ទីរពេទ្យ អគារ ស្ពានថ្នល់ ប្រាសាទបុរាណ រួមទាំងសំណងដល់ប្រជាពលរដ្ឋដែលបានបាត់បង់អាយុជីវិត និងរងរបួសផងដែរ។ ប្រភពដដែលទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែដាក់ពាក្យប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចំពោះការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា ថែមទាំងត្រូវស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងក្រុងប៉ារីស ឱ្យកោះប្រជុំជាបន្ទាន់ចំពោះករណីថៃ ឈ្លានពានទឹកដីកម្ពុជា ថែមទៀត។ ចំណែកឯលោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋខ្មែរប្តឹងរដ្ឋាភិបាលថៃ ទៅតុលាការអន្តរជាតិដែរ ប៉ុន្តែការខូចខាតទាំងជីវិតមនុស្ស ទាំងទ្រព្យសម្បត្តិមានទាំងសងខាង។ គណបក្សកម្លាំងជាតិ អំពាវនាវឱ្យប្រទេសថៃឡង់ដ៍ គោរពសេចក្ដីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ […] The post គណបក្សកម្លាំងជាតិ តវ៉ាជំនួសរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យថៃត្រូវតែដកកងទ័ពចេញពីទឹកដីខ្មែរ appeared first on The Cambodia Daily Khmer .