ស៊ីម៉ាក CMAC កំពុងបន្តសកម្មនូវយុទ្ធនាការអប់រំ អំពីគ្រោះថ្នាក់ដែលបង្កឡើងដោយសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្ដបន្ទាយមានជ័យ

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាន និងកំពុងបន្តជំរុញយ៉ាងសកម្មនូវយុទ្ធនាការអប់រំផ្សព្វ ផ្សាយអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយសំណល់យុទ្ធ ភណ្ឌសង្គ្រាម ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងទិសខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ និងបន្តសកម្មភាពឥតឈប់ឈរទៅមុខទៀត។ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋភៀសសឹកមួយចំនួនត្រូវវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ អង្គភាព CMAC សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ សំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមដែលបានបាញ់ ឬទម្លាក់ចូលក្នុងភូមិឋាន ដីស្រែចម្ការ និងតំបន់លំនៅដ្ឋាន គឺជា «ឃាតករលាក់មុខ» ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬពិការភាពគ្រប់ពេលវេលា។ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ អង្គភាព CMAC សូមណែនាំនូវចំណុចសំខាន់ៗដូចខាងក្រោម  ជៀសវាងការចូលទៅកាន់តំបន់ណាដែលអ្នកសង្ស័យថាមានសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ មុននឹងចូលទៅកាន់តំបន់ណាមួយដែលមិនច្បាស់លាស់ សូមសាកសួរព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាមុនសិន។ គោលការណ៍ «កុំប៉ះពាល់» នៅពេលប្រទះឃើញគ្រាប់មីន គ្រាប់បែកចង្កោម គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុចម្លែកដែលសង្ស័យថាជាគ្រាប់ ដាច់ខាតកុំប៉ះពាល់ កុំគប់លេង កុំដំ ឬកុំព្យាយាមដោះវាដោយខ្លួនឯង។ អង្គភាព CMAC បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយសង្គ្រោះបងប្អូន ដោយមានកម្លាំងប្រតិបត្តិករនៅក្បែរលោកអ្នកបំផុត មានមន្ត្រីបណ្តាញស្ម័គ្រចិត្តចំនួន ៤,០៦៧ នាក់ ...