រថយន្តមួយគ្រឿងត្រូវបានអគ្គីភ័យឆាបឆេះនៅលើផ្លូវល្បឿនលឿន

ខេត្តកំពង់ស្ពឺ៖ នាព្រឹកម៉ោង១១នឹង២០នាទីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ៧៧+២២២ ភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺមានករណីរថយន្តបើកបរពីខេត្តព្រះសីហនុ ឆ្ពោះ ទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានហុយផ្សែងផ្នែកខាងក្រោយរថយន្ត បណ្តាលឲ្យឆាបឆេះតែម្តង ។ ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងជំនាញចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ។ មានរថ យន្តម៉ាក LEXUS RX330 ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AI-0897 បើកបរពីខេត្តព្រះសីហនុ ឆ្ពោះ ទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានហុយផ្សែងផ្នែកខាងក្រោយរថយន្ត បណ្តាលឲ្យឆាបឆេះតែម្តង ។ រថយន្តខូចខាតទាំងស្រុង ០១គ្រឿង មនុស្សជិះសរុបចំនួន០៤នាក់ (មិនមានរងរបួស)មូលហេតុបណ្តាលមកពីបច្ចេកទេសរថយន្ត (ជាប់ហ្វាំងក្រោយ) ៕ ដោយ៖ជ្រោយពេជ្រ