ចូលឆ្នាំថ្មី ២០២៦ សុបិនអាក្រក់គ្មានថ្ងៃបញ្ចប់នៅតែតាមលងប្រជាជន​ហ្កាហ្សា

នៅហ្កាហ្សា ដែនដីមួយ​របស់ប៉ាឡេស្ទីនដែល​ខូចខាតទាំងស្រុង​ដោយការទម្លាក់គ្រាប់ វាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល ប្រជាជន​ប៉ាឡេស្ទីននៅតែ​​ប្រឈម​នឹង​គ្រោះអត់ឃ្លាន ជំងឺរាតត្បាត និងអាកាសធាតុ​ត្រជាក់ខ្លាំង បន្ទាប់ពី​សង្រ្គាមទម្លាក់គ្រាប់ វាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល​បាន​ស្ងប់​ទៅ ជាមួយ​បទឈប់បាញ់ កាលពីដើម​ខែតុលាឆ្នាំ​២០២៥។ ប្រជាជនហ្កាហ្សា​ប្រថា្នចង់​ឲ្យ​​សុបិនអាក្រក់ទាំងអស់​ផុតរលត់ទៅជាមួយ​ឆ្នាំចាស់ ឆ្នាំ ​២០២៥ ប៉ុន្តែ ពួកគេ​ហាក់​មាន​ក្តីសង្ឃឹមតិចតួចស្តួចស្តើងពីពន្លឺសន្តិភាព នៅឆ្នាំថ្មី ឆ្នាំ​​២០២៦៕​​