ភ្នំពេញ៖ នេះបើតាមការផ្សាយដោយសារព័ត៌មាន Independent នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។ នោះគឺថៃ ដែលជាប្រទេសធ្លាប់ជាប់ចំណាត់ថ្នាក់ ក្នុងបញ្ជីគោលដៅទេសចរណ៍ពិភពលោកអស់ពេលដ៏យូរ មិនជាប់ក្នុងបញ្ជី «គោលដៅទេសចរណ៍ដ៏ល្អបំផុត ចំនួន២០ សម្រាប់ឆ្នាំ២០២៦» របស់បណ្តាញព័ត៌មានខ្នាតយក្ស BBC នោះទេ។ នេះជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់ការធ្វើដំណើរកម្សាន្តនៅអាស៉ីអាគ្នេយ៍។ ប៉ុន្តែផ្ទុយមកវិញ ចំណាត់ថ្នាក់ទាំង២០ គឺប្រទេសថៃត្រូវបានជំនួសដោយកម្ពុជា ខណៈរាជធានីភ្នំពេញ ក្លាយជាទីតាំងដ៏ទាក់ទាញ។ សេចក្តីប្រកាសព័ត៌មាន ដែលបានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា បញ្ជីនៃការធ្វើដំណើរប្រចាំឆ្នាំរបស់ BBC បានបង្ហាញពីហេតុផលដែលគោលដៅនានា មានលក្ខណៈពិសេស។ ឆ្នាំនេះ BBC បានផ្តោតវាយតម្លៃទីក្រុងនានា លើសពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងទីតាំងកម្សាន្តដ៏អស្ចារ្យទៅទៀត។ អវត្តមានរបស់ប្រទេសថៃ នៅក្នុងបញ្ជីឆ្នាំ២០២៦ របស់ BBC បង្កជាការភ្ញាក់ផ្អើល ដោយសារកេរ្តិ៍ឈ្មោះដ៏យូរអង្វែងរបស់ថៃ ជាមហាអំណាចទេសចរណ៍។ យ៉ាងណាក៏ដោយ រាជធានីភ្នំពេញ ត្រូវបាន BBC ពណ៌នាថាជា «ការកែលម្អដ៏សំខាន់»។ នៅពេលដែលអ្នកដំណើរជាច្រើនធ្លាប់មើលរំលងនោះ រាជធានីរបស់កម្ពុជាឥឡូវនេះត្រូវបានទទួលស្គាល់ថាជាទីក្រុង ដែលមានទាក់ទាញអ្នកទេសចរ និងចក្ខុវិស័យច្បាស់លាស់។ គន្លឹះដ៏សំខាន់នៃបរិវត្តកម្មនេះ ...