ក្រសួងការងារ ឱ្យកម្មករប្ដឹងករណីនិយោជកមិនបើកប្រាក់ឈ្នួល ២ដងក្នុង១ខែ និងប្រាក់បំណាច់អតីតភាព ២ដងក្នុង១ឆ្នាំ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានចេញសេចក្តីណែនាំ ដោយលើកទឹកចិត្តឱ្យកម្មករ និយោជិតជូនដំណឹងមកអធិការការងារ ករណី និយោជក មិនអនុវត្ត បើកប្រាក់ឈ្នួល ២ដង ក្នុង១ខែ និង ប្រាក់បំណាច់អតីតភាពការងារ ២ដង ក្នុង១ឆ្នាំ។ យោងតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងប្រកាសលេខ២១៤/២៥ ក.ប/ប្រ.ក.ខ.ល ចុះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានណែនាំ និងក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ដោយត្រូវទូទាត់ចំនួន ២ដង ក្នុង១ខែ។ ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយកសហគ្រាស ...