នាឱកាសឆ្លងឆ្នាំសកល ២០២៥ ចូល២០២៦ ខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរជិត ៣០ ម៉ឺននាក់ ទៅលេងកម្សាន្ត

ភ្នំពេញ៖ បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦នេះថា៖ ភ្ញៀវទេសចរប្រមាណជិត ៣០ ម៉ឺននាក់ បានទៅកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ ២០២៥ ចូល ២០២៦។ មន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថា ស្ថានភាពទេសចរ និងប្រជាពលរដ្ឋ ដើរកម្សាន្តនៅខេត្តសៀមរាប ពីថ្ងៃទី ៣០ និងទី ៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំ ២០២៥ ចូល ២០២៦ មានចំនួនប្រមាណ ២៨៦ ៧៥១ នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ២៧៩ ២១០ នាក់ និង ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧ ៥៤១ នាក់។ ជាមួយនេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំកម្មវិធីមួយចំនួន ដើម្បីអបអរសាទរឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៦ នៅតាមសួនច្បារមុខព្រះរាជដំណាក់ និងតំបន់កម្សាន្តផប់ស្ទ្រីត ដោយមានការសម្ដែងទស្សនីយភាពសិល្បៈទាំងបុរាណ ...