កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់មនុស្សបាន១១ នាក់

ខេត្តតាកែវ៖ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្រប សម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបាន១១នាក់ ។ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា នៅវេលាម៉ោង០៦និហ៥០នាទីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី ដឹក ជញ្ជូន រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់លីហ៊ួរ ស្ថិត នៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ លុះមកដល់វេលាម៉ោង១២និហ៥០នាទី ថ្ងៃខែឆ្នាំដដែល បន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងកង រាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោអ៊ួង វិរៈរត្ន័មុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្របសម្រួល នីតិវិធីដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបនៅចំណុចក្នុងផ្ទះសំណាក់ប៉ារ៉ាឌី ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ ...