ភ្នំពេញ៖ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជននិងសប្បុរសជននៅតែបន្តនាំយកមកថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន មកប្រគល់ជូនរដ្ឋាបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់,ជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋានវិញ ហើយវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានថៃដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពហើយក្ដី។ ជាក់ស្តែងនៅថ្ងៃទី០២ មករា២០២៦នេះ រដ្ឋបាលខណ្ឌដូនពេញដឹកនាំដោយលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំង មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ និងសប្បុរសជនមួយចំនួនទៀត បានបន្តនាំយកគ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន មកប្រគល់ជូនរដ្ឋាបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខនិង ជនភៀសសឹក។ ការប្រគល់ ទទួលបានធ្វើឡើងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ក្រោមវត្តមានតំណាងឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ គឺឯកឧត្ដម ហួត ហៃ, ឯកឧត្ដមហ៊ុន សុរិទ្ធី, ឯកឧត្ដម ឯក ឃុនដឿន, ឯកឧត្ដមឆាយ វីរៈ,លោកជំទាវ តិមា វិច្ឆិកាល រួមជាមួយប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ព្រមទាំងមន្ទីរមួយចំនួននិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។ឯកឧត្ដមហួត ហៃ អភិបាលរង […]