អាជ្ញាធរស្រុកចន្ទ្រា ចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែងនៅច្រកសំរោងស្រុកចន្ទ្រា

ខេត្តស្វាយរៀង:អាជ្ញាធរស្រុកចន្ទ្រា ចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែងនៅច្រកសំរោងស្រុកចន្ទ្រា។ ជាក់ស្តែង លោកស្រី សំ ថាវី អភិបាលរងស្រុកចន្ទ្រា កាលពីរសៀលថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៦ នេះបានចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក) ទីតាំង សេវាសុខាភិបាលឯកជនមួយកន្លែង មានស្លាកយីហោឈ្មោះ មន្ទីរពេទ្យ ស៊ាងយ៉ា ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។  ការចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន (ដោយគ្មានអាជ្ញាប័ណ្ណបើក)មានការចូលរួមមាន: លោក ជា មង្គល ប្រធានការិយាល័យច្រកចេញចូលតែមួយ លោក ប៉ែន សាវឿន មន្រ្តីជួរក្រោយផ្នែកសុខាភិបាល ស្រុកចន្រ្ទា លោក អុីវ ដារ៉ា នាយរងប៉ុស្តិ៍នរដ្ឋបាលសំរោង។ សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី  ៧ ខែ ធ្នូ ឆ្នាំ២០២៥ កន្លងទៅ លោកស្រី សំ ថាវី អភិបាលរងស្រុកចន្ទ្រា ធ្លាប់បានចុះពិនិត្យនិងផ្អាកជាបណ្ដោះអាសន្ន ...